ប្រធានាធិបតីរុស្ស៊ីបញ្ជាឲ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅអ៊ុយក្រែន

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី៥ ខែមករា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកង កម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីផ្អាកការប្រយុទ្ធគ្នានៅតាមបណ្តោយខ្សែព្រំប្រទល់ ទាំងមូលរវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់ពីម៉ោង ១២ ថ្ងៃទី ៦ ខែមករា ដល់ ម៉ោង ២៤ ថ្ងៃទី ៧ ខែមករា (តាមម៉ោងក្រុងម៉ូស្គូ) ដែលជា ពេលវេលាទទួលបុណ្យណូអែល និកាយ Orthodox នៅរុស្ស៊ីនិងអ៊ុយក្រែន។

មុននោះ ថ្នាក់ដឹកនាំសមាគមន៍គ្រឹស្ត សាសនានិកាយ Orthodox របស់រុស្ស៊ីបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន បង្កើតបទឈប់បាញ់មួយក្នុងអំឡុងបុណ្យណូអែល ដើម្បី "បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ការទទួលអំណរបុណ្យណូអែលនិកាយ Orthodox"។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ បទឈប់បាញ់នេះ ខណៈដែលអាជ្ញាធរអ៊ុយក្រែនបានប្រកាសបដិសេធការអំពាវនាវ ឲ្យមានបទឈប់បាញ់របស់លោកប្រធានាធិបតីពូទីន៕

ប្រតិកម្មទៅវិញ