ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីបញ្ហាអន្តរជាតិក្ដៅគគុកជាច្រើន

Chia sẻ

(VOVWORLD) - នាថ្ងៃទី២១ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញធ្វើការ សន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Donald Trump ដើម្បីពិភាក្សា អំពីបញ្ហាអន្តរជាតិក្ដៅគគុកជាច្រើន ក្នុងនោះមានស្ថានភាពនៅស៊ីរី កូរ៉េខាងជើង  អាហ្គានីស្ថាន និងបញ្ហាទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។ 

ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីបញ្ហាអន្តរជាតិក្ដៅគគុកជាច្រើន - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump នៅខាងក្រៅសន្និសីទកំពូល APEC ២០១៧ នៅវៀតណាម (រូបថត៖ EPA) 

ស្ដីពី ស្ថានភាពនៅឧបទ្វីបកូរ៉េ ថ្នាក់ដឹកនាំទាំង២រូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះតាមកិច្ចចរចានិងផ្លូវការទូត។ ថ្នាក់ ដឹកនាំរុស្ស៊ីនិងអាមេរិកក៏បានផ្លាស់ប្ដូរមតិអំពីស្ថានភាពនៅអាហ្គានីស្ថាន ជា កន្លែងដែលកំពុងកើតមានឡើងការព្រួយបារម្ភដោយការគំរាមកំហែងពីភេរវកម្ម និងបទល្មើសគ្រឿងញៀន។ ក្រៅពីនោះ ប្រធានាធិបតីទាំង២រូបនៅពិភាក្សាអំពី ស្ថានភាពទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងនោះ សង្កត់ធ្ងន់ទៅលើការ សន្យារបស់រុស្ស៊ីចំពោះការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ជាមួយក្រុមមហាអំណាចពិភពលោក។ នេះជាកត្តាសំខាន់ក្នុងការធានា ស្ថិរភាពក្នុងតំបន់ ហើយដោះស្រាយបញ្ហាមិនផ្សព្វផ្សាយអាវុធឃាតកម្មផងដែរ៕

ប្រតិកម្មទៅវិញ