ប្រធានាធិបតីរុស្ស៊ីនិងព្រះមហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីតពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ តុលា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ី ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីត Salman រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ។ 
ប្រធានាធិបតីរុស្ស៊ីនិងព្រះមហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីតពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ - ảnh 1 ប្រធានាធិបតីរុស្ស៊ីនិងព្រះមហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីតពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ

(VOVworld) – នាថ្ងៃទី ៥ តុលា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ី ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីត Salman រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ។ ថ្លែងមតិបើកការចរចារជាមួយ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះនៅវិមាន  Kremlin នៅរដ្ឋធានីម៉ូស្គូ ព្រះមហាក្សត្រ Salman បានចាត់ទុកថា៖ គប្បីរក្សាអធិបតតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ីរ៉ាក់។ លោកក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការស្វែងរកវិធានការនយោបាយមួយសំរាប់ជំលោះនៅស៊ីរី សំដៅរក្សាឯកភាពនៃប្រទេសនេះ។ តាមលោក Salman ថា៖ សហគមន៍អន្តរជាតិគប្បីបង្កើនការខំប្រឹងប្រែងប្រឆាំងនឹងលទ្ធិជ្រុលនិយមភេរវកម្ម និងកាត់ផ្តាច់ប្រភពធនធានហិរញ្ញវត្ថុឲ្យបណ្ដាអង្គការភេរវកម្មផងដែរ។ ក្នុងការចរចារ លើកនេះ ព្រះមហាក្សត្រ Salman បានសម្តែងគោលបំណងរួមជាមួយប្រធានាធិបតី Putin បន្តសហការស្ថិរភាពទីផ្សារប្រេងលើពិភពលោក។ លោកក៏មានបំណងធ្វើជា កសិណសក្សីរដ្ឋប៉ាឡីស្ទីនឯករាជ្យមួយដោយមានរដ្ឋធានីនៅ Jerusalem ខាងកើត ត្រូវបានបង្កើត។ ព្រះមហាក្សត្រ Salman ក៏បានអំពាវនាវឲ្យអ៊ីរ៉ង់គប្បីបញ្ចប់ភ្លាមមួយ រំពេចនូវការធ្វើអន្តរាគមន៍ចូលក្នុងមជ្ឈឹមបូព៌ារដែរ។ ផ្តោតទៅលើទំនាក់ទំនងជាមួយរុស្ស៊ីព្រះមហាក្សត្រ Salman បានចាត់ទុកថា៖ ប្រទេសទាំងពីរមានសក្តានុភាពធំធេងដើម្បីបើកទូលាយនិងសម្បូរបែបកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ភាគីទាំងពីរក៏បង្កើនទំនាក់ទំនងដើម្បីសន្តិភាពនិងសន្តិសុខសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕ 

ប្រតិកម្មទៅវិញ