ប្រធានាធិបតីរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូ

Chia sẻ

(VOVWORLD) - យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីលោក Vladimir Putin នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ។

ប្រធានាធិបតីរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូ  - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតរបស់មេដឹកនាំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) (រូបថត៖ Sputnik/Aleksei Nikolskiy)

អាជ្ញាធររុស្ស៊ីនៅថ្ងៃទី៧ ខែវិច្ឆិកាបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក (APEC) តាមអ៊ីនធឺរណែត ដែលនឹងប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ។ យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីលោក Vladimir Putin នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូល APEC លើកទី២៨ ក្រោមអធិបតីភាពនៃប្រទេសម្ចាស់ផ្ទះ នូវែលហ្សេឡង់ គឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងសប្តាហ៍កំពូល APEC លើកទី ២៨ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨-១២ ខែវិច្ឆិកាតាមអ៊ីនធឺរណែត។

មុននោះ ខឿនសេដ្ឋកិច្ច APEC បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់មិនអចិន្រ្តៃយ៍នៅថ្ងៃទី១៦ ខែកក្កដា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ និងស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ យោងតាមអាជ្ញាធរនូវែលហ្សេឡង់ កិច្ចប្រជុំ APEC ឆ្នាំនេះ នឹងផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត បង្កើនការស្តារឡើងវិញប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព និងការលើកកម្ពស់ភាពច្នៃប្រឌិតនិងឌីជីថលនីយកម្ម៕               

ប្រតិកម្មទៅវិញ