ប្រធានាធិបតីរុស្ស៊ី៖ទំនាក់ទំនងជាមួយទួរគីនឹងបានស្តារឡើងវិញនិងមានការវិវឌ្ឍន៍ដោយឥតឈប់ឈរ

Chia sẻ
(VOVworld)-ទំនាក់ទំនងរវាងរុស្ស៊ីជាមួយទួរគីនឹងបានស្តារឡើងវិញនិងមានការ វិវឌ្ឍន៍ដោយឥតឈប់ឈរ ជាពិសេសក្រោយពេលដែលក្រុង Ankara អនុវត្តការ បោះប្រជាមតិអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ប្រធានាធិបតីរុស្ស៊ី៖ទំនាក់ទំនងជាមួយទួរគីនឹងបានស្តារឡើងវិញនិងមានការវិវឌ្ឍន៍ដោយឥតឈប់ឈរ - ảnh 1ប្រ ធានាធិបតីរុស្ស៊ី លោក Vladimir Putin និង សមភាគី ទួរគី លោក Tayyip Erdogan (រូបថតៈSputnik )

  នេះជាសេចក្តីប្រកាសរបស់ប្រ ធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី៣ឧសភា ក្នុងជំនួបជាមួយសមភាគី ទួរគី លោក Tayyip Erdogan ដែលប្រព្រឹត្តទៅនៅទីក្រុង Sochi ប្រទេសរុស្ស៊ី។ នៅ ក្នុងជំនួបនេះ លោក Putin ជឿជាក់ថា ស្ថានភាពនយោបាយផ្ទៃក្នុងនៅទួរគីដែលកំពុងងើបឡើងវិញនោះ នឹងបង្កើតកម្លាំងចលករសម្រាប់ជម្រុញទំនាក់ទំនងទ្វេភាគី ។ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារមុននេះ លោកPutin បានឲ្យដឹងថា រុស្ស៊ីនិងទួរគីទទួលបានការចុះសម្រុងលើដំណោះស្រាយព្រមៗគ្នាមួយចំនួននិងឯភាពលុបបំបាត់ ឧបសគ្គទាំងអស់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋ កិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងការផ្លាស់ប្តូរមតិលើបញ្ហា អន្តរជាតិ ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីទាំងពីររូបបានឯកភាពចាត់ទុកថា ដំណើរការ នយោបាយការទូតជាដំណោះស្រាយតែមួយគត់សម្រាប់ជម្លោះនៅស៊ីរី៕

ប្រតិកម្មទៅវិញ