ប្រធានាធិបតីរុស្ស៊ីដំណើរការកែទម្រង់កម្មាភិបាលលើគ្រប់វិស័យ

Chia sẻ
(VOVworld) – នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin បានសម្រេចដំណើរកំណែទម្រង់
កម្មាភិបាលនៅតំបន់និងស្ថាប័នទាំងឡាយ។ 

ប្រធានាធិបតីរុស្ស៊ីដំណើរការកែទម្រង់កម្មាភិបាលលើគ្រប់វិស័យ - ảnh 1
ប្រធានាធិបតីរុស្ស៊ីដំណើរការកែទម្រង់កម្មាភិបាលលើគ្រប់វិស័យ (VNA)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានសម្រេចដំណើរកំណែទម្រង់កម្មាភិបាលនៅតំបន់និងស្ថាប័នទាំងឡាយ។
 ក្រៅពីនោះ លោក Putin បានចុះហត្ថលេខាលើក្រិត្យរួមបញ្ជូល Crimea និង
តំបន់ សហព័ន្ធប៉ែកខាងត្បូងរុស្ស៊ីទៅជាតំបន់សហព័ន្ធខាងត្បូង ហើយទម្លាក់
ដំណែង ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ុយក្រែន លោក Mikhail Zurabov។
លោក Vladimir Ustinov ត្រូវបានតែងតាំងធ្វើជាតំណាងរបស់ប្រធានាធិបតី
រុស្ស៊ីនៅតំបន់ពោល ខាងលើ។ ក្នុងពេលនោះ​ អតីតអភិបាលក្រុង Sevatopol
ដែលបានសុំលាលែង ពីដំណែង បានក្លាយទៅជាតំណាងរបស់ប្រធានាធិបតី
នៅតំបន់សហព័ន្ធ Siberi ។ លោក Dmitry Ovyannikov ត្រូវបានជ្រើសតាំង
ធ្វើជាអភិបាលទីក្រុង  Sevastopol។ ការកែទម្រង់កម្មាភិបាលលើកនេះរបស់
លោក Vladimir Putin មាន ការផ្តាស់ប្តូរក្នុងជួរកម្មាភិបាលសំខាន់ផងដែរ។
 តាមនោះ អតីតតំណាងរបស់ ប្រធានាធិបតីរុស្ស៊ីនៅតំបន់សហព័ន្ធប៉ែក
ខាងកើត Kavkaz លោក Oleg Belaventsev ត្រូវបានជ្រើសតាំងកាន់ដំណែង
មេបញ្ចាការរងកងកំលាំងការពារ ជាតិរុស្ស៊ី ក្រៅពីនោះ ស្ថាប័នពុន្ធសហ
រដ្ឋការរុស្ស៊ីក៏មានប្រធានថ្មី។ ក្រៅពីនោះ ប្រធានាធិបតី Putin បានដក
ដំណែងចំពោះអភិបាលខេត្ត Kirov និងអភិបាលខេត្ត Yaroslav ផងដែរ៕ 

ប្រតិកម្មទៅវិញ