ប្រធានាធិបតីលោក V.Putin គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May |
លោកលោក Yury Ushakov បន្តទៀតថាលោក V.Putin និងលោកស្រី Theresa May នឹងពិភាក្សាអំពីស្ថានភាពនាបច្ចុប្បន្នក្នុងទំនាក់ទំនងទ្វេភាគី ហើយចាត់វិធានការ ដែលអាចធ្វើឱ្យប្រក្រតីនូវកិច្ចសន្ទនានយោបាយរវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានដកស្រង់ប្រភពព័ត៌មានពីខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសដែលបានបញ្ជាក់ពីព័ត៌មានខាងលើនេះ ព្រមទាំងបានសង្កត់ធ្ងន់ថាជំនួបពិភាក្សានាពេលខាងមុខនេះគឺមិនមានន័យដូចនឹងការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងរវាងក្រុងឡុងដ៍និងទីក្រុងម៉ូស្គូនោះទេ៕