ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងធ្វើទស្សនកិច្ចនៅចិនក្នុងខែតុលា

Chia sẻ
(VOVWORLD) - ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី ២៥ កក្កដាថា  ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងខែតុលា។   
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងធ្វើទស្សនកិច្ចនៅចិនក្នុងខែតុលា - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) និងប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី-ចិនក្នុងយុគសម័យថ្មី នៅទីក្រុងមូស្គូ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ភាគីចិន ហើយដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលវេទិកាខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រារព្ធឡើងក្នុងខែតុលា។ មុននេះ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានមានប្រសាសន៍ថា ប្រធានបទមួយក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកប្រធានា ធិបតី ពូទីនទៅកាន់ប្រទេសចិននឹងជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ មេដឹកនាំរុស្ស៊ី និងចិននឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពអន្តរជាតិបច្ចុប្បន្ន។

សូមគូសបញ្ជាក់ថា កាលពីខែមីនាឆ្នាំនេះ ប្រធានរដ្ឋចិនលោក Xi Jinping បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី ពេលនោះ លោកបានវាយតម្លៃថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងឈានចូលដល់យុគសម័យថ្មីមួយ ប្រធានាធិ បតីរុស្ស៊ីបានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសចិនកាលពីឆ្នាំមុននៅពេលដែលលោកបានចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង។ តាំងពីឆ្នាំ២០០០មក លោកពូទីនបានធ្វើទស្សនកិច្ចនៅប្រទេសចិនចំនួន១៧ លើក។ ក្នុងពេលជាមួយគ្នានោះ  ប្រធានរដ្ឋចិន លោក Xi Jinping ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីចំនួន ៨ លើកផងដែរ ចាប់តាំងពីឆ្នាំ ២០១៣ នៅពេលដែលលោកឡើងកាន់តំណែង៕

ប្រតិកម្មទៅវិញ