ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ១ ខែសីហា នៅក្នុងសុន្ទរកថាដែលបានផ្ញើរទៅកាន់សន្និសីទលើកទី ១០ ស្ដីពីការពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា មិនដែលអនុញ្ញាតឲ្យសង្គ្រាម នុយក្លេអ៊ែរកើតឡើងឡើយ។ រុស្សីគាំទ្រសន្តិសុខដោយសមភាព និងគ្មានការបែងចែក សម្រាប់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក។ លោកប្រធានាធិបតីរុស្ស៊ី ចាត់ទុកថា ប្រទេសទាំងអស់ដែលគោរពតាមតម្រូវការនៃសន្ធិសញ្ញាមិនរីក សាយភាយ អាវុធនុយក្លេអ៊ែរ "ត្រូវតែមានសិទ្ធិទទួលបានថាមពលនុយក្លេអ៊ែរដោយសន្តិភាព ដោយគ្មានលក្ខខណ្ឌបន្ថែមណាមួយឡើយ"។ លោក Putin បានសង្កត់ធ្ងន់ថា ក្នុងនាម ជាប្រទេសសមាជិកនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ រុស្ស៊ី “គោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនិងឯកសារនៃសន្ធិសញ្ញា”។ កាតព្វកិច្ចរបស់រុស្ស៊ី ក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិកស្តីពីការកាត់បន្ថយ និងធ្វើការរឹត ត្បិតលើអាវុធពាក់ព័ន្ធ ក៏ត្រូវបានបំពេញយ៉ាងពេញលេញផងដែរ។
សន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី១០ ដែលជាសន្ធិសញ្ញាអន្តរជាតិមួយដែលបានចូលជាធរមានកាលពីឆ្នាំ ១៩៧០ ត្រូវបាន ប្រារព្ធឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សន្និសីទនេះត្រូវបានលើកពេលជាច្រើនដងចាប់តាំងពីឆ្នាំ ២០២០ ដោយសារជំងឺរាត ត្បាតកូវីដ-១៩ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែសីហាដល់ថ្ងៃទី ២៦ ខែសីហា៕