ប្រធានាធិបតីរ៉ូម៉ានី៖ វៀតណាមជាដៃគូដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ រ៉ូម៉ានី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis។ 

ប្រធានាធិបតីរ៉ូម៉ានី៖ វៀតណាមជាដៃគូដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ - ảnh 1យករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ ប្រធានាធិបតី លោក Klaus Iohannis បានអះអាងថា រូម៉ានីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូ សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ហើយមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ វៀតណាម ជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ប្រពៃណីនៅតំបន់អឺរ៉ុបកណ្ដាល-ខាងកើត ហើយរូម៉ានីជាដៃគូអាទិភាព។ មេដឹកនាំទាំង ពីរបានឯកភាពបន្តអនុវត្តន៍យន្តការសហប្រតិបត្តិការសេដ្ឋកិច្ច; លើកទឹកចិត្តសហ គ្រាសរ៉ូម៉ានី ជំរុញខ្លាំងការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលរ៉ូម៉ានី មានប្រៀបខ្លាំង។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជួបជាមួយប្រធានព្រឹទ្ធសភារូម៉ានី លោក Nicolae Ciuca និងប្រធានសភា តំណាងរាស្រ្តរូម៉ានី លោក Alfred Simonis៕

ប្រតិកម្មទៅវិញ