|
ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖AFP) |
(VOVworld) - ថ្លែងមតិជាមួយអ្នកយកព័ត៏មានបន្ទាប់ពីជំនួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅទីក្រុង Ramallah ប្រធានាធិបតី
ប៉ាឡេស្ទីនលោក Mahmoud Abbas បានសន្យាថានឹងចាប់ផ្ដើមជំនួបចរចា សន្តភាព
ជាមួយអ៊ីស្រាអែលឡើងវិញ ដោយឈរលើការផ្ដើមគំនិតសន្តិភាពអារ៉ាបនិង
សេចក្ដីសំរេចចិត្តនានារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។លោក Abbas
បានអះអាងថា អ៊ីស្រាអែលមិនអាចទទួលបានសន្តិភាពតាមរយៈវិធានការដាក់
ទណ្ឌកម្មទៅលើប៉ាឡេស្ទីន ឬវិធានការប្រកាន់ពូជសាសន៍និងបន្ត ដាក់គុកអ្នក
ទោសរាប់ពាន់នាក់ឡើយ។ថ្នាក់ដឹកនាំប៉ាឡេស្ទីន បានផ្លាស់ប្ដូរមតិជាមួយ នាយករដ្ឋមន្រ្តីជប៉ុនអំពីបំរ៉ែបំរួលថ្មីៗនេះទាក់ទិនដល់ដំណើរការសន្តិភាព និង
ការ ខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនក្នុងការស្វែករកសេចក្ដីសំរេចចិត្ត១របស់
ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប សំដៅកសាងកាលវិភាគ១សំរាប់ការដកកងទ័ព
របស់ អ៊ីស្រាអែល។លោក Abbas ក៏បានបង្ហាញពីសាមគ្គីភាពជាមួយជប៉ុន
ចំពោះការ គំរាមកំហែងរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសអំពី
ការសម្លា ប់ចំណាប់ខ្មាំងជាជនជាតិជប៉ុនចំនួន២នាក់។លោក Abbas បានឲ្យ
ដឹងថែមទៀត ថាជនប៉ាឡេស្ទីនបរិហារយ៉ាងខ្លាំងក្លាចំពោះការចាប់ចំណាប់
ខ្មាំងពលរដ្ឋជប៉ុន២នាក់នោះ ព្រមទាំងអះអាងថា ទង្វើរយ៉ាងឃ្នងនេះ រំលោភ
ទៅលើរាល់តំលៃខាងសីលធម៌និងមនុស្សធម៌៕