ប្រធានាធិបតីប៉ាឡេស្ទីន៖ សហរដ្ឋអាមេរិកកំពុងបំផ្លិចបំផ្លាញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) -រាល់សេចក្ដីសម្រេច ខាងលើបានបណ្ដាលឲ្យអាមេរិកក្លាយទៅជាអាជ្ញាកណ្ដាលអយុត្តិធម៌ និងមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមការចរចាសន្តិភាពឡើយ។ 
ប្រធានាធិបតីប៉ាឡេស្ទីន៖ សហរដ្ឋអាមេរិកកំពុងបំផ្លិចបំផ្លាញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas 

ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅ ទីក្រុង Ramallah ប្រទេសប៉ាឡេស្ទីន នាថ្ងៃទី ២៩ សីហា នោះ  ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថា រាល់សេចក្ដីសម្រេចរបស់អាមេរិក អំពីយេរូសាឡឹម និងជនភៀសខ្លួនប៉ាឡេស្ទីនគឺកំពុងបំផ្លិចបំផ្លាញដំណើរការសន្តិភាពនៅ មជ្ឈឹមបូព៌ា។

តាមប្រធានាធិបតី លោក Abbas ថា រាល់សេចក្ដីសម្រេច ខាងលើបានបណ្ដាលឲ្យអាមេរិកក្លាយទៅជាអាជ្ញាកណ្ដាលអយុត្តិធម៌ និងមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមការចរចាសន្តិភាពឡើយ។ លោក Abbas ក៏បានចោទប្រកាន់អ៊ីស្រាអែល ដែលរារាំងដំណើរការសន្តិភាពតាមរយៈវិធីដោះស្រាយមិនសមហេតុសមផលផងដែរ៕


ប្រតិកម្មទៅវិញ