ប្រធានាធិបតីបេឡារុស្ស មិនលើកលែងលទ្ធភាពនៃការបោះឆ្នោតមុនកាលកំណត់នោះឡើយ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko មិនបានបដិសេធពីលទ្ធភាពនៃការរៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នោះទេ ប៉ុន្តែលោកក៏បានអះអាងថា នឹងមិនលាលែងពីតំណែងទេ។
ប្រធានាធិបតីបេឡារុស្ស មិនលើកលែងលទ្ធភាពនៃការបោះឆ្នោតមុនកាលកំណត់នោះឡើយ - ảnh 1 ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko  (រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី ៨ ខែកញ្ញា ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ីលោក Alexander Lukashenko បានឲ្យដឹងថាទោះបីលោកបានកាន់តំណែងនេះយ៉ាងយូក៏ដោយ ប៉ុន្តែលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចការពារប្រទេសជាតិបាននៅពេលនេះតែម្តង។

គួរបញ្ជាក់ថា លោក Lukashenko បានដឹកនាំប្រទេសបេឡារុស្សចាប់តាំងពីឆ្នាំ ១៩៩៤ មក។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី ៩ ខែសីហា គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតបានប្រកាសថា លោក Lukashenko បានជាប់ឆ្នោតសារជាថ្មីម្តងទៀតដោយទទួលបានសម្លេងគាំទ្រ ៨០,១០% ហើយឈរនៅលំដាប់ទី ២ គឺជាលោកស្រី Svetlana Tikhanovskaya ដែលមានសម្លេងគាំទ្រចំនួន ១០,១២% ផងដែរ៕

ប្រតិកម្មទៅវិញ