បន្ទាប់ពីបានមកដល់ទីក្រុងតេហេរ៉ង់ ប្រធានាធិបតីបេឡារុសបានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ លោក Seyyed Reza Fatemi Amin។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក៏ដូចជាមេដឹកនាំកំពូល Ayatollah Ali Khamenei ផងដែរ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងទៅវិញទៅមកផងដែរ៕