ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី ប៊ុលហ្គារីលោក Rumen Radev |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការគោរពចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជាមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ប៊ុលហ្គារី។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានជម្រាបប្រធានាធិបតី ប៊ុលហ្គារីអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី Tomislav ព្រមទាំង ស្នើអោយប៊ុលហ្គារីបន្ត ជំរុញសហភាពអឺរ៉ុប (EU) ផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិ យោគរបស់វៀតណាម - អឺរ៉ុប (EVIPA) យ៉ាងឆាប់ៗ ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ប្រធានាធិបតី លោក Rumen Radev បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍; និងស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ ព្រមទាំងស្វាគមន៍រាល់វិធានការ ដែលបានព្រមព្រៀងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសប៊ុលហ្គារី Ekaterina Zaharieva; បានជួបជាមួយប្រធានគណៈកម្មការយុត្តិធម៌រដ្ឋសភា Anna Aleksandarova និងក្រុមសមាជិកសភាប៊ុលហ្គារី-វៀតណាម៕