ប្រធានាធិបតីបារាំងសន្យាបន្តជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការតស៊ូប្រឆាំង IS

Chia sẻ
(VOVworld) - បារាំងនឹងបន្តគាំទ្រអ៊ីរ៉ាក់ក្នុងការតស៊ូ
ប្រឆាំងអង្គការភេរវកម្ម IS។ សេចក្ដីប្រកាសនេះត្រូវ
បានប្រធានាធិបតីបារាំងលោក Francois Hollande
នាំចេញនាថ្ងៃទី២ មករា ក្នុងឱកាសអញ្ជើញទៅ
បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់។
ប្រធានាធិបតីបារាំងសន្យាបន្តជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការតស៊ូប្រឆាំង IS - ảnh 1
ប្រធានាធិបតីបារាំងលោក Francois Hollande បំពេញទស្សនាកិច្ចនៅមូលដ្ឋាននៃស្ថាប័នប្រឆាំង
ភេរវកម្មនៅទីក្រុង​ Baghdad (រូបថត៖AFP/TTXVN)

(VOVworld) - បារាំងនឹងបន្តគាំទ្រអ៊ីរ៉ាក់ក្នុងការតស៊ូប្រឆាំងអង្គការភេរវកម្ម IS។
សេចក្ដីប្រកាសនេះត្រូវបានប្រធានាធិបតីបារាំងលោក Francois Hollande នាំចេញនា
ថ្ងៃទី២ មករា ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់។នៅក្នុងសន្និសីទ
កាសែតរួមជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បន្ទាប់ ពីជំនួបចរចារ
 ប្រធានាធិបតីលោក Francois Hollande បានអះអាងថា បារាំងនឹងសកម្មចូលរួម
សកម្មភាពកសាងទីក្រុង Mosul ឡើងវិញក្រោយពីវាយឲ្យបរាជ័យ ពួក IS នៅទី
នេះ។
នាថ្ងៃដដែល អញ្ជើញថ្លែងមតិនៅមូលដ្ឋានសឹកនៅ Arbil ចំណុះតំបន់ស្វយ័ត
របស់ជន Kurd នៅអ៊ីរ៉ាក់នោះ ប្រធានាធិបតីលោក Hollande ចាត់ទុកថា​ យុទ្ធនាការ
រំដោះទីក្រុង Mosul ដែលជាកំពែងចុងក្រោយរបស់ IS នៅប្រទេសនេះ អាចសំរេច
ប្រកបដោយជោគជ័យនៅនិទាឃរដូវឆ្នាំ២០១៧។ នាបច្ចុប្បន្ន បារាំងជាប្រទេស
មានការរួមវិភាគទានធំទី២សំរាប់សម្ព័ន្ធភាពយោធា អន្តរជាតិដឹកនាំដោយអាមេរិក
ប្រឆាំង IS៕

ប្រតិកម្មទៅវិញ