នៅក្នុងសុន្ទរកថា ថ្លែងនៅទីក្រុងប៉ារីសថ្ងៃទី២៧ខែសីហាចំពោះមុខវត្តមានអ្នកនយោ បាយ សមាជិកសភានិងជំនាញការបារាំងចំនួន ២៥០ រូបនោះ ប្រធានាធិបតីបារំាង លោក Emmanuel Macron បានប្រកាសថា លោកនឹងអនុវត្តការខិតខំប្រឹងប្រែងថ្មីដើម្បីខឿនការពារជាតិរបស់ EU តាមនោះលោកនឹងដាក់ចេញនូវសំណើរបស់លោកនា ខែខាងមុខ។ ប្រមុខដឹកនាំបារាំងរូបនេះ ក៏បានសង្កត់ធ្ងន់ថា សន្តិសុខរបស់សហភាពអឺរ៉ុបមិនគួរពឹងផ្អែកលើសហរដ្ឋអាមេរិកនិងការធានាសន្តិសុខក៏ដូចជាអធិបតេយ្យភាពរបស់ប្លុកឡើយគឺត្រូវពឹងផ្អែកលើបណ្តាប្រទេសជាសមាជិកតែប៉ុណ្ណោះ។ ប្រធានាធិបតី លោក Emmanuel Macron ក៏បានអំពាវនាវដល់អ្នកការទូតបារាំងឱ្យពិនិត្យឡើងវិញនូវស្ថានភាពសន្តិសុខជាមួយដៃគូអឺរ៉ុបទាំងអស់ ព្រមទាំងចាត់ទុកថា ចាំបាច់ត្រូវនាំចេញការផ្ដួចផ្ដើមគំនិតថ្មីនិងបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តថ្មីផងដែរ៕