លោក Emmanuel Macron បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងឡើងវិញ។ (រូបថត៖ vov.vn) |
ទោះបីជាចំនួនសន្លឹកឆ្នោតមិនច្រើនដូចអាណត្តិមុន(៦៦%)ក៏ដោយ ក៏នៅតែគ្រប់គ្រាន់ដើម្បីយកឈ្នះលើបេក្ខជនស្តាំនិយម លោកស្រី Marine Le Pen ដើម្បីបន្តកាន់អំណាចនៅវិមាន Élysée ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោក Emmanuel Macron អាយុ ៤៤ឆ្នាំ តំណាងឱ្យគណបក្សសាធារណរដ្ឋ ដើរតាមនិន្នាការអព្យាក្រឹត គឺជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេដែលបានជាប់ឆ្នោតឡើងវិញ ចាប់តាំងពីអាណត្តិរបស់លោកប្រធានាធិបតី Jaques Chirac (២០០២-២០០៧) ។
ថ្លែងទៅកាន់អ្នកគាំទ្រនៅជើងប៉ម Eiffel ក្នុងទីក្រុងប៉ារីស បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតជុំទីពីរត្រូវបានប្រកាសនោះ លោកប្រធានាធិបតី Emmanuel Macron បានថ្លែងអំណរគុណចំពោះប្រជាជនដែលបានផ្តល់ទំនុកចិត្ត ដើម្បីធ្វើឱ្យប្រទេសបារាំងឯករាជ្យជាង និងទ្វីបអឺរ៉ុបកាន់តែរឹងមាំ តាមរយៈការវិនិយោគ និងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ នាំប្រទេសបារាំងឲ្យក្លាយជាប្រទេសអេកូឡូស៊ីដ៏អស្ចារ្យ៕