ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក Emmauel Macron (រូបថត៖ Reuter) |
ប្រធានាធិបតីទាំងពីរបានឯកភាពគ្នាថា កិច្ចប្រជុំលើកនេះ គួរតែគាំទ្រការដោះស្រាយយ៉ាងឆាប់រហ័សនិងពេញលេញនូវកិច្ចព្រមព្រៀងទីក្រុង Minsk ដោយសង្កត់ធ្ងន់ថា ទីក្រុង Kiev ចាំបាច់ត្រូវបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងការដោះស្រាយស្ថានភាពផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែន ជាបឋមគឺមានសុពលភាពនៃច្បាប់ស្តីពីយន្តការពិសេសសម្រាប់ Donbass។ លោក Putin ក៏បានជូនដំណឹងដល់ថ្នាក់ដឹកនាំបារាំងថា ប្រទេសរុស្ស៊ីបានប្រគល់វិញនូវនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួន ៣ គ្រឿងដែលត្រូវបានចាឃាត់ដោយទីក្រុងមូស្គូនៅ សមុទ្រខ្មៅកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ពីបទរំលោភលើដែនសមុទ្រ៕