ប្រធានាធិបតី​និង​អនុប្រធានាធិបតី​អាមេរិកបាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អ៊ុយក្រែននិង​ប្រទេស​នៅ​ប៉ែក​ខាង​កើត​របស់​ណាតូ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីនៃប្រទេសចំនួនប្រាំ នៅភាគខាងកើតនៃអង្គការណាតូ នៅថ្ងៃទី ១ ខែមីនា ដើម្បីពិភាក្សា អំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ដែលកំពុងតែកើតមានឡើងនៅអ៊ុយក្រែន និងដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ។
ប្រធានាធិបតី​និង​អនុប្រធានាធិបតី​អាមេរិកបាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អ៊ុយក្រែននិង​ប្រទេស​នៅ​ប៉ែក​ខាង​កើត​របស់​ណាតូ - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ AP)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រអ៊ុយក្រែន ដោយបន្តផ្គត់ផ្គង់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ ក្នុងបរិបទដែលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅតែបន្ត។

ក្នុងពេលជាមួយគ្នានោះ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានជួបសន្ទនាដាច់ដោយឡែកពីគ្នាតាមទូរស័ព្ទ ជាមួយមេដឹកនាំអឺរ៉ុបចំនួនប្រាំទៀត នៅភាគខាងកើតរបស់អង្គការណាតូ គឺអេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងរូម៉ានី។ ក្នុងកិច្ចសន្ទនានីមួយៗ អនុប្រធានាធិបតីអាមេរិកបានស្វាគមន៍ការសម្របសម្រួលរបស់មេដឹកនាំប្រទេសនីមួយៗ លើវិធានការឆ្លើយតបនឹងរុស្ស៊ី តាមរយៈសហភាពអឺរ៉ុប(EU); ទន្ទឹមនឹងនេះ លោកស្រី Harris បានអះអាងថា នឹងបន្តជួយគាំទ្រអ៊ុយក្រែននិងប្រទេសជិតខាង ក្នុងបរិបទនៃការដោះស្រាយលំហូរជនភៀសខ្លួន និងតម្រូវការមនុស្សធម៌ផ្សេងទៀត៕

ប្រតិកម្មទៅវិញ