|
ប្រធានាធិបតីទួរគីអនុម័តលើពាក្យសូមលាលែងពីដំណែងរបស់គណៈរដ្ឋមន្ត្រី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ មិថុនា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាន អនុម័តលើពាក្យសូមសាលែងពីដំណែងរបស់គណៈរដ្ឋមន្ត្រីដឹកនាំដោយ
នាយករដ្ឋមន្ត្រី Ahmed Davutoglu បន្ទាប់ពីគណៈបក្សយុត្តិធម៌និង អភិវឌ្ឍន៍
(AKP) ទទួលបរាជ័យក្នុងការបោះឆ្នោតរដ្ឋសភានាចុងសប្តាហ៍កន្លង ទៅ។
ប៉ុន្តែ ប្រធានាធិបតី Erdogan បានស្នើរឲ្យគណៈរដ្ឋមន្ត្រីបច្ចុប្បន្នបន្តធ្វើការ ដល់ពេលណារដ្ឋាភិបាលថ្មីត្រូវបានបង្កើត។ មជ្ឈដ្ឋានអ្នកវិភាគបានវាយ
តំលៃថា៖ សេចក្តីសម្រេចលាលែងពីដំណែងរបស់គណៈរដ្ឋមន្ត្រីទួរគីនៅ
តែមានចរិតលក្ខណៈបែបបទបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា។ ប៉ុន្តែ មិន
ទាន់ច្បាស់លាស់ថា៖ នាយករដ្ឋមន្ត្រី Davutoglu ចូលរួមក្នុងការចរចារ
អំពីការបង្កើតរដ្ឋាភិបាលថ្មី ជាមួយបណ្ដាគណៈបក្សប្រឆាំងនៅទួរ
គីដែរឬទេ៕