គំនរបាក់បែកក្រោយពីការរញ្ជួយដីដ៏សាហាវនៅទីក្រុង Kahramanmaras ប្រទេសទួរគី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ Kyodo/VNA) |
គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយ សារគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ នៅប្រទេសទួរគី និងស៊ីរី បានកើនឡើងដល់ជាង ៤១.០០០នាក់ហើយ។ ក្រៅពីនោះ មនុស្សជាង ១០៥.០០០ នាក់បានរងរបួស មនុស្ស ជាង ២,២ លាននាក់បាត់បង់ផ្ទះសម្បែង។ អ្នកដែលនៅរស់រានមានជីវិតក៏ប្រឈមនឹង វិបត្តិស្បៀងអាហារ និងទីជម្រក ផងដែរ ខណៈដែលអាកាសធាតុត្រជាក់ខ្លាំងបណ្ដាល ឱ្យជីវភាពរស់នៅកាន់តែលំបាកវេទនា។ គ្រួសារទាំងនៅក្នុងទួរគី និងស៊ីរីបាននិយាយ ថា ពួកគេកំពុងជួបប្រទះនឹងផលវិបាកផ្លូវចិត្តបន្ទាប់ពីគ្រោះមហន្តរាយខាងលើ។
ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិបានឲ្យដឹងថា ដំណាក់កាលនៃ ការជួយសង្គ្រោះជន រងគ្រោះកំពុងខិតជិតដល់ការបញ្ចប់ ហើយការផ្ដោតសំខាន់នឹងត្រូវ បានផ្លាស់ប្ដូរជាបណ្ដើរៗទៅលើការផ្តល់ទីជម្រក ស្បៀងអាហារ និងការអប់រំ។
នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំអឺរ៉ុប លោក Henri P. Kluge បានឲ្យដឹងថា មនុស្សប្រមាណ ២៦ លាននាក់នៅទួរគី និងស៊ីរីកំពុងត្រូវការជំនួយមនុស្សធម៌ ខណៈ ដែលហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំង សុវត្ថិភាពអនាម័យ និងហានិភ័យនៃជំងឺឆ្លងកំពុងកើនឡើងៗ ជាពិសេសគំរាមកំហែងលើក្រុមមនុស្សងាយ រងគ្រោះ៕