ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta បានអញ្ជើញដាក់កម្រងផ្កានិងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងវិមានរំលឹកវិញ្ញាណក្ខណ្ឌវីរយុទ្ធជនពលី។
ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta ។ រូបថត៖ TTXVN |
លោកប្រធានាធិបតី Jose Ramos-Horta បានចូលរួមក្នុងពិធីបដិសណ្ឋារកិច្ច និងបានជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទ្វេភាគីសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ លោកប្រធានាធិបតី Jose Ramos-Horta ក៏បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Tran Thanh Man ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Jose Ramos-Horta មានជំនួបប្រាស្រ័យជាមួយនិស្សិតនៃបណ្ឌិត្យសភាការទូត; មកទស្សនានិងធ្វើការនៅមណ្ឌលឧស្សាហកម្ម VSIP Bac Ninh; ធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Thai Nguyen; មកទស្សនា និងធ្វើការនៅសារជីវកម្មឧស្សាហកម្មទូរគមនាគមន៍កងទ័ព Viettel ផងដែរ៕