ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក Volodymyr Zelenskiy |
លោក Zelenskiy ក៏បានអះអាងថាកម្លាំងផ្នែកយោធារបស់រុស្ស៊ី គឺជា«បញ្ហាប្រឈមដ៏ធំដុំមួយ» ប៉ុន្តែលោកមានបំណងចង់ឲ្យស្តារឡើងវិញនូវ កិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបាននៅទីក្រុង Minsk (ប្រទេសបេឡារុស) ស្តីពីការដោះស្រាយជម្លោះនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចរចារជាមួយរុស្ស៊ី ក៏ដូចជាអនុវត្តរាល់កិច្ចព្រមព្រៀង Minsk ប៉ុន្តែជាដំបូង «អ៊ុយក្រែនត្រូវតែមានសមត្ថភាពការពារលើខ្លួនជាមុនសិន»៕