ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យសាមគ្គីជាតិ

Chia sẻ
(VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីកូរ៉េខាង
ត្បូង លោកស្រី Park Geun Hye បានអំពាវនាវឲ្យមាន
សាមគ្គីភាពជាតិមិនព្រងើយកន្តើយនិងប្រុងប្រយ័ត្ន
ក្នុងការកសាងរណសិរ្ស ឯកភាពដើម្បីជៀសវាងការ
បែកបាកក្នុងការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ
សំដៅ ទប់ស្កាត់ប្រទេសកូរ៉េខាងជើងអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។ 

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យសាមគ្គីជាតិ - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យសាមគ្គីជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park
 Geun Hye បានអំពាវនាវឲ្យមានសាមគ្គីភាពជាតិមិនព្រងើយកន្តើយនិងប្រុង
ប្រយ័ត្នក្នុងការកសាងរណសិរ្ស ឯកភាពដើម្បីជៀសវាងការបែកបាកក្នុងការ
ខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅ ទប់ស្កាត់ប្រទេសកូរ៉េខាងជើង
អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានចាត់ទុកថា៖
ការខំប្រឹងប្រែងនេះនឹងនាំទៅដល់បណ្ដាបទដាក់ទណ្ឌកម្មរឹតបន្តឹងថែម
ទៀតរបស់សហគមន៍អន្តរជាតិ។ នាថ្ងៃដដែល លោកស្រី Park Geun Hye
បានជួបធ្វើការ ជាមួយសមាជិកអង្គការស៊ីវិល «សម្ព័ន្ធសមាគមកូរ៉េខាង
ត្បូងសេរី»។ ថ្លែងមតិនៅទីនេះ លោកស្រី Park Geun Hye​ បានមានប្រសាសន៍
ថា៖ ប្រសិនបើ ព្យុងយ៉ាងមិនផ្លាស់ប្តូរគោលជំហរអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ
នោះគឺរាល់កិច្ចព្រមព្រៀងជាមួយព្យុងយ៉ាងគ្មានអត្ថន័យណា មួយឡើយ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បាននាំចេញសេចក្តី
 ប្រកាសពោលខាងលើក្នុងឱកាសរំលឹកខួបលើកទី ៤៤ ទិវាសេចក្តីថ្លែងការណ៍
រួមអន្តរកូរ៉េ តាមនោះ ឧបទ្វីបកូរ៉េឆ្ពោះទៅឯកភាពតាមរយៈគោលការណ៍
ចំនួន ៣ គឺ៖ ម្ចាស់ការ សន្តិភាព និងសាមគ្គីភាពប្រជាជាតិ៕ 

ប្រតិកម្មទៅវិញ