ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងចរចាដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ២៥ ខែមិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in បានអំពាវនាវឱ្យ ស.ប.ប កូរ៉េ រួមជាមួយទីក្រុងសេអ៊ូល បញ្ឈប់សង្គ្រាមកូរ៉េជាផ្លូវការ (ឆ្នាំ១៩៥០ - ១៩៥៣) តាមរយៈកិច្ចចរចាដោយសន្តិវិធី ព្រមទាំងផ្សាយសារព្រមានយ៉ាងច្បាស់លាស់ថា ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េគឺកំពុងស្ថិតក្នុងការគំរាមកំហែង។
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងចរចាដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ - ảnh 1  ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in (រូបថត៖ Yonhap/TTXVN

ថ្លែងមតិមួយនៅឯមូលដ្ឋានទ័ពអាកាស សេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in  បានសង្កត់ធ្ងន់ថា “យើងនៅតែមិនទាន់ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍នៃសង្គ្រាមកូរ៉េយ៉ាងពិតប្រាកដបានឡើយ។នោះគឺដោយសារតែ   សង្គ្រាមនេះមិនបញ្ចប់ជាស្ថាពរនោះឡើយ»។

លោក Moon Jea-in  ក៏បានបញ្ជាក់ទៀតថាសង្គ្រាមដែលអូសបន្លាយរយៈពេល ៣ ឆ្នាំដូចពោលខាងលើនេះទើបតែបានបញ្ចប់ដោយមានបទឈប់បាញ់គ្នាតែប៉ុណ្ណោះ ប៉ុន្តែមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ ហើយនេះគឺជាមូលហេតុដែលប្រទេសកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមរ៉ាំរ៉ៃ និងប្រឈមុខនឹងភាពតានតឹងផ្នែកយោធាជាបន្តបន្ទាប់ទៀតផងដែរ។ លោកក៏អះអាងសារជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងមិនមានចេតនាអនុវត្តរបបរបស់ខ្លួនទៅលើប្រទេសជិតខាងនោះឡើយ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសន្តិភាពជាចម្បង៕

ប្រតិកម្មទៅវិញ