ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in |
សេចក្ដីប្រកាសដូចដែលបានពោលខាងលើ ត្រូវបានលោក Moon Jae-in នាំចេញនៅក្នុងជំនួបជាមួយលោក Tomita Koji ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិជប៉ុនប្រចាំនៅកូរ៉េខាងត្បូង។ យោងតាម អ្នកនាំពាក្យវិមានប្រធានាធិបតីលោក Kang Min-seok បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Moon Jae-in បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង និងជប៉ុនគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ហើយជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបានសន្តិភាព វិបុលភាព នៅតំបន់អាស៊ីភាគឥសាន នៅនៅលើពិភពលោក។ ដូច្នេះហើយ ប្រទេសទាំងពីរគប្បីខិតខំប្រឹងប្រែងបន្តកិច្ចសន្ទនា បើទោះបីនៅមានបញ្ហានៅសេសសល់រវាងភាគីទាំងពីរក៏ដោយ៕