|
ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានធ្វើការស៊ើបអង្គេតទាក់ទិនដល់រឿងអាស្រូវនយោបាយ (VNA) |
(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា ស្ថាប័នរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានប្រកាស
លទ្ធផលមួយចំនួនក្នុងការស៊ើបអង្គេតដំបូងរឿងអាស្រូលនយោបាយនៅ
ប្រទេសនេះ។ តាមនោះ ប្រធានាធិបតី លោកស្រី Park Geun-bye ត្រូវបាន
សង្ស័យដើរតួនាទីសំខាន់ក្នុងរឿងហេតុនេះហើយនឹងត្រូវបានធ្វើស៊ើបអង្គេត
ជាបន្ត។ នាថ្ងៃដដែល ស្ថាប័នរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានផ្តន្ទាទោសជាផ្លូវការ
មិត្តជិតសន្និទ្ធរបស់ប្រធានាធិបតី Park Geun-bye គឺលោកស្រី Choi Soon-sil
អតីតទីព្រឹក្សាទទួលបន្ទុកគោលនយោបាយនៅវិមានប្រធានាធិបតី លោក
Ahn Chong-bum និងអតីតលេខាធិការរបស់ប្រធានាធិបតី លោក Jeong Ho-seong៕