ប្រធានាធិបតីកូរ៉េខាងត្បូងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក

Chia sẻ
(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នៅថ្ងៃទី ២៤ ខែមេសាបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៦ ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងឱកាសរំលឹកខួបលើកទី ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងសម្ព័ន្ធមិត្ត។ 
ប្រធានាធិបតីកូរ៉េខាងត្បូងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ។ (រូបថត៖ Yonhap/TTXVN)

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងបរិបទដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ចំនួនពីរនៅអាស៊ី។ ជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងសមភាគីអាមេរិកលោក Joe Biden នឹងប្រព្រឹត្តទៅនៅសេតវិមាននាថ្ងៃទី ២៦ ខែមេសា។ បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីវិធានការពង្រឹង ឬសហរដ្ឋអាមេរិកនឹងប្តេជ្ញាក្រៀងគរសមត្ថភាពយោធាទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។ នេះត្រូវបានគេចាត់ទុកថាជាខ្លឹមសារសំខាន់ក្នុងសម័យពិភាក្សានៃកិច្ចប្រជុំកំពូល។

នៅមុនកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តិទៅពិធីទទួលស្វាគមន៍ជាផ្លូវការ ហើយបន្ទាប់មកគឺពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ដែលប្រធានាធិបតី Biden និងជំទាវទីមួយ លោកស្រី Jill Biden អញ្ជើញជាអធិបតី៕

 

ប្រតិកម្មទៅវិញ