ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ TTXVN) |
ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៤ ខែឧសភា បានគំរាម យកពន្ធថ្មីលើបណ្ដាក្រុមហ៊ុនអាមេរិកណា ដែលផលិតទំនិញ នៅបរទេស។ នេះគឺជាសកម្មភាពមួយ ដែលបង្ហាញថា រដ្ឋអំណាចរបស់លោកអាចជំរុញការផ្លាស់ប្ដូរ ខ្សែសង្វាក់ផ្គត់ផ្គង់ ចេញពីចិន ហើយដាក់ចេញ របាំងពាណិជ្ជ កម្មថ្មី។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Fox Business Network នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា ការយកពន្ធលើកនេះ គឺជា កម្លាំងចលករ ដើម្បីក្រុមហ៊ុននានានាំផលិតកម្មវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ។ លោកមិនបានបញ្ជាក់ថា តើវិធានការណ៍ទាំងនេះគឺជាកម្រិតពន្ធគ្រប់ជ្រុងជ្រោយ ឬទម្រង់ពន្ធដទៃទៀតដែលអាចតម្រូវឱ្យមានច្បាប់របស់សភានោះឡើយ៕