ប្រធានាធិបតី Venezuela អបអរសាទរវៀតណាមក្នុងឱកាសរំលឹកទិវា បង្រួបបង្រួមប្រទេសវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣០ ខែមេសា ប្រធានាធិបតីប្រទេស Venezuela លោក Nicolas Maduro បានសំដែងនូវការស្ងើចសរសើរចំពោះជ័យជំនះយ៉ាងត្រចេះត្រចង់របស់កងទ័ពនិងប្រជាជនវៀតណាមក្នុងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រដើម្បីរំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេស។
ប្រធានាធិបតី Venezuela អបអរសាទរវៀតណាមក្នុងឱកាសរំលឹកទិវា បង្រួបបង្រួមប្រទេសវៀតណាម - ảnh 1 ប្រធានាធិបតី Venezuela អបអរសាទរវៀតណាមក្នុងឱកាសរំលឹកទិវា បង្រួបបង្រួមប្រទេសវៀតណាម

រដ្ឋាភិបាល Venezuela ក៏បានផ្ញើសារជូនពរ ដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក្នុងពិធីដ៏ឱឡារឹកនេះដែរ។ សារជូនពរនេះបានគូសបញ្ជាក់ថា  ប្រជាជន Venezuela ចែករំលែកសេចក្តីសប្បាយរីករាយជាមួយប្រជាជន វៀតណាមលើជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដើម្បីបង្រួបបង្រួមប្រទេស។ ចាប់ពីជ័យជំនះដ៏ធំធែងនេះ វៀតណាមបានចាប់ផ្តើមឈានចូលដំណាក់កាលជំនះពុះពារលើផលវិបាករបស់សង្គ្រាម និង ស្ដារសេដ្ឋកិច្ចឡើងវិញសំដៅកសាងរបបសង្គមនិយមប្រកបដោយជោគជ័យ។ សមស្របទៅនឹងលក្ខណៈរបស់វៀតណាម រដ្ឋាភិបាល Venezuela អះអាងអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពង្រឹងទំនាក់ទំនងនយោបាយនិងបង្កើនចំណងមិត្តភាពទ្វេភាគីដើម្បីសេចក្តីសុភមង្គលរបស់ប្រជាជននិងអធិបតេយ្យភាពនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ