ប្រធានាធិបតី Trump ទទួលស្គាល់រដ្ឋអំណាចថ្មីជាលើកដំបូង

Chia sẻ
(VOVWORLD) - ក្រុមបាតុករដែលចូលរួមសកម្មភាពហឹង្សានិងបំផ្លិចបំផ្លាញ គឺមិនតំណាងឱ្យសហរដ្ឋអាមេរិកឡើយ ហើយអ្នកដែលរំលោភបំពាន់លើច្បាប់នឹងត្រូវដាក់ទោសយ៉ាងតឹងរឹងដែរ។ 
ប្រធានាធិបតី Trump ទទួលស្គាល់រដ្ឋអំណាចថ្មីជាលើកដំបូង - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump (ប្រភព៖ រ៉យទ័រ)

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីយប់ថ្ងៃទី ៧ ខែមករា បានទទួលស្គាល់ រដ្ឋអំណាចថ្មីជាលើកដំបូង។ តាមរយៈបណ្ដាញសង្គម  Twitter កាលពីថ្ងៃទី ៧ ខែមករាលោក Trump បានរិះគន់ការវាយប្រហារទៅលើអគារសភា ហើយបានឲ្យដឹងថា លោកបានដាក់ពង្រាយ កងកម្លាំងឆ្មាំការពារជាតិ និងទីភ្នាក់ងារនីតិប្រតិបត្តិសហរដ្ឋ ដើម្បីការពារអគារសភា។ លោក Trump បានសង្កត់ធ្ងន់ថា ក្រុមបាតុករដែលចូលរួមសកម្មភាពហឹង្សានិងបំផ្លិចបំផ្លាញ គឺមិនតំណាងឱ្យសហរដ្ឋអាមេរិកឡើយ ហើយអ្នកដែលរំលោភបំពាន់លើច្បាប់នឹងត្រូវដាក់ទោសយ៉ាងតឹងរឹងដែរ។ យោងតាមលោក Trump ថាសភាអាមេរិកបានបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោត ហើយរដ្ឋការថ្មីនឹងធ្វើសច្ចាប្រណិធាន នៅថ្ងៃទី ២០ ខែមករាខាងមុខ ហើយលោកនឹងផ្តោតសំខាន់ធានាឱ្យមានការផ្ទេរអំណាចដោយរលូននិងមានរបៀបរៀបរយ។ យោងតាមលោក Trump ថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកសម្រាប់ប្រជាជនអាមេរិក ដូច្នេះចាំបាច់ត្រូវផ្សះផ្សា និងសម្រុះសម្រួលផងដែរ៕

ប្រតិកម្មទៅវិញ