ប្រធានាធិបតី Tayyip Erdogan៖ ស្ថានភាពនៅតំបន់រងគ្រោះរញ្ជួយដីនៅទួរគីកំពុងស្ថិតក្រោមការគ្រប់គ្រង

Chia sẻ
(VOVWORLD) - នៅក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ទួរគីនាថ្ងៃទី ១៤ ខែកុម្ភៈ ប្រធានា ធិបតីទួរគី លោក Tayyip Erdogan បានបញ្ជាក់ពីស្ថានភាពនៅភាគខាងត្បូងនៃប្រទេសដែលជាតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ដល់ឥឡូវនេះត្រូវបានគ្រប់គ្រង។ 
ប្រធានាធិបតី Tayyip Erdogan៖ ស្ថានភាពនៅតំបន់រងគ្រោះរញ្ជួយដីនៅទួរគីកំពុងស្ថិតក្រោមការគ្រប់គ្រង - ảnh 1ទិដ្ឋភាពនៅភាគពាយ័ព្យក្រុង Aleppo ប្រទេសស៊ីរី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ AFP)

លោក Erdogan បានសន្យាថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ដរាបណាជួយសង្គ្រោះមនុស្សចុងក្រោយចេញពីគំនរបាក់បែក នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី។

នៅក្នុងបទថ្លែងមតិ ប្រធានាធិបតីទួរគីបាននិយាយថា ការដួលរលំអគាររាប់ពាន់ខ្នងដោយសារតែការរញ្ជួយដីគឺជា “ការរំលឹកដល់រដ្ឋាភិបាលអំពីតម្រូវការរឹតត្បិតសម្រាប់បទប្បញ្ញត្តិសាងសង់”។

ទាក់ទងនឹងការងារស្វែងរក និងជួយសង្គ្រោះ កាលពីម្សិលមិញ កម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន ៩ នាក់បន្ថែមទៀតពីគំនរបាក់បែកនៅក្នុងប្រទេសទួរគី បន្ទាប់ពីជាង ២០០ ម៉ោង ត្រូវបានកប់នៅក្នុងគំនរបាក់បែក។ ក្រុមអ្នកជួយសង្គ្រោះនៅតែសង្ឃឹមថា នឹងបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក។

មួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដី កិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសទួរគីបានងាក មកផ្តោតលើមនុស្សដែលគ្មានទីជម្រក ឬអាហារនៅក្នុងអាកាសធាតុត្រជាក់។ ទន្ទឹមនឹងនេះ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ដំណាក់កាលសង្គ្រោះនៅក្នុងប្រទេសស៊ីរី ហៀបនឹងបញ្ចប់ ដើម្បីផ្តោតលើការផ្តល់ទីជម្រក អាហារ និងការធានាការអប់រំវិញ៕

ប្រតិកម្មទៅវិញ