ប្រធានាធិបតី Rwanda ទទួលដំណែងជាប្រធានសហភាពអាហ្វ្រិក |
(VOVworld) – នាថ្ងៃទី ២៨ មករា ក្នុងក្របខ័ណ្ឌសន្និសីទកំពូលបណ្ដាអ្នកប្រមុខរដ្ឋនិង រដ្ឋាភិបាលនៃសហភាពអាហ្វ្រិក (AU) លើកទី ៣០ នៅរដ្ឋធានី Addis Ababa របស់ Ethiopia ប្រធានាធិបតី Rwanda លោក Paul Kagame បានទទួលដំណែងជាប្រធានប្តូរវេន AU។ ថ្លែងមតិនៅពិធីទទួលដំណែង លោក Kagame បានចាត់ទុកថា៖ ការសាកល្បង ដែលអាហ្វិ្រកកំពុងប្រឈមមុខគឺបង្កើតផ្លូវមួយដើម្បីឆ្ពោះទៅភាពសម្បូររុងរឿងសំរាប់ប្រជាជនជាពិសេសគឺជំនាន់វ័យក្មេង។ បណ្ដាប្រទេសអាហ្វ្រិកគប្បីឯកភាពក្នុងសកម្មភាពបង្កើតទីផ្សាររួមផ្សាភ្ជប់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាដើម្ពីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រធានថ្មីរបស់ AU ក៏បានអះអាងថា៖ បណ្ដាការផ្តើមគំនិតសំខាន់ៗរបស់ AU ដូច «របៀបវារៈឆ្នាំ ២០៦៣» មានតំលៃដ៏ធំធេង។ ទ្វីបអាហ្វ្រិកកំពុង «ត្រៀមខ្លួនជាស្រេច» ដើម្បីអនុម័តលើតំបន់ពាណិជ្ជកម្មសេរីរួមក្នុងឆ្នាំ ២០១៨ នេះ៕