ប្រធានាធិបតី Putin ​បានបើកកិច្ចប្រជុំស្តីពីស្ថានភាពអស្ថិរភាពនៅ Dagestan

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣០ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបើកកិច្ចប្រជុំនៅទីក្រុង Novo-Ogarevo ជាមួយប្រមុខទីភ្នាក់ងារអនុវត្តច្បាប់ ដើម្បីពិភាក្សាអំពីស្ថានភាពអស្ថិរភាពនៅ Dagestan និងស្ថានភាពនៅមជ្ឈិមបូព៌ា។
ប្រធានាធិបតី Putin ​បានបើកកិច្ចប្រជុំស្តីពីស្ថានភាពអស្ថិរភាពនៅ Dagestan - ảnh 1ហ្វូងមនុស្សនៅអាកាសយានដ្ឋាន Makhachkala ក្នុងសាធារណៈរដ្ឋ Dagestan នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ២៩ ខែតុលា។ រូបថត៖ RIA Novosti

នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី Putin បានប្រកាសថា ឧប្បត្តិហេតុនេះ មានប្រភពចេញពីព័ត៌មានបង្កហេតុនៅលើបណ្តាញសង្គម ហើយមិនលើកលែងការចូលរួមរបស់ភ្នាក់ងារចារកម្មលោកខាងលិចនោះទេ; សង្កត់ធ្ងន់ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិច្បាប់របស់រុស្ស៊ីត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពាររដ្ឋធម្មនុញ្ញនៅសាធារណរដ្ឋ Dagestan។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់ប្រធានតំបន់ និងកងកម្លាំងសន្តិសុខ ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីការពារសុខដុមរមនារវាងជាតិសាសន៍ និងអន្តរសាសនា។ ទាក់ទិននឹងការវិវឌ្ឍន៍ដ៏តានតឹងនៅមជ្ឈិមបូព៌ា លោក Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីបានប្រកាសជាសាធារណៈនូវទស្សនៈរបស់ខ្លួន ហើយទស្សនៈនោះមិនផ្លាស់ប្តូរច្រើនឆ្នាំមកនេះទេ ដែលគន្លឹះក្នុងការដោះស្រាយជម្លោះគឺត្រូវបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អធិបតេយ្យភាព រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។

ប្រធានាធិបតី Putin ​បានបើកកិច្ចប្រជុំស្តីពីស្ថានភាពអស្ថិរភាពនៅ Dagestan - ảnh 2ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដឹកនាំកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខ រដ្ឋាភិបាលរុស្ស៊ី និងភ្នាក់ងារអនុវត្តច្បាប់នៅទីក្រុងម៉ូស្គូ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ AFP

កាលពីម្សិលមិញផងដែរ អង្គការសហប្រជាជាតិបានថ្កោលទោសអ្នកដែលរៀបចំការវាយប្រហារនៅអាកាសយានដ្ឋាន Makhachkala បន្ទាប់ពីមានព័ត៌មានថា ជើងហោះហើរមួយហៀបនឹងចុះចតពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Dujarric បានថ្កោលទោសចំពោះសកម្មភាព និងពាក្យសម្ដីរបស់អ្នកដែលមានចេតនាវាយលុកអាកាសយានដ្ឋាន និងតាមប្រមាញ់ប្រជាជន ដោយសារសាសនារបស់ពួកគេ ដែលជាទង្វើប្រឆាំងនឹងជនជាតិយូដាប៉ុណ្ណោះ។

មុននេះ នៅល្ងាចថ្ងៃអាទិត្យ (២៩ តុលា) មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន Makhachkala ដើម្បីតវ៉ាប្រឆាំងនឹងជម្លោះអ៊ីស្រាអែល-ហាម៉ាស។ ក្រុមអ្នកតវ៉ាបានបិទរបង ហើយចូលទៅក្នុងផ្លូវរត់ និងអគារព្រលានយន្តហោះ។ បច្ចុប្បន្ន រដ្ឋាភិបាល Dagestan គ្រប់គ្រងបានស្ថានភាពរួចហើយ៕

ប្រតិកម្មទៅវិញ