|
ប្រធានាធិបតីអាមេរិក Barack Obama |
VOV-នៅដំណាក់កាលនៅសល់តែ៥ថ្ងៃទៀតនឹងប្រព្រឹត្តទៅការបោះឆ្នោត
ប្រធានាធិបតីអាមេរិក លទ្ធផលស្ទង់មតិបានសឲ្យឃើញថាគ្មានអ្នកណាក្នុងចំណោមបេក្ខជនទាំងពីររូបរបស់គណៈបក្សប្រជាធិបតេយ្យនិងគណៈបក្ស
សាធារណៈរដ្ឋឈានឡើងនាំមុខដើម្បីអះអាងប្រៀបខ្លាំងជាមួយគូរបដិបក្ខ។
នេះជាសញ្ញាសឲ្យឃើញលទ្ធផលនៃការបោះឆ្នោតជ្រើសរើសម្ចាស់ទី៤៥នៃវិមាន
សនាថ្ងៃទី៦វិច្ឆិកាអាចនឹងប្រហាក់ប្រហែលគ្នានិងពិបាកព្យាករណ៍បាន។
នាបច្ចុប្បន្នបេក្ខជនទាំងពីររូបបានត្រឡប់មកនឹងដំណើរការចលនារកសំលេង
គាំទ្រវិញក្នុងសប្ដាហ៍ចុងក្រោយបណ្ទាប់ពីរយៈពេល៣ថ្ងៃត្រូវផ្អាក់ដោយសារ
ខ្យល់ព្យុះ Sandy។ សាធារណៈមតិអាមេរិកវាយតំលៃខ្ពស់លទ្ធភាពបញ្ជាណែនាំ ទប់ទល់នឹងខ្យល់ព្យុះរបស់ប្រធានាធិបតី Obama។ លោក Chris Christie
ទេសាភិបាលរដ្ឋ New Jersey ជារដ្ឋដែលត្រូវរងឥទ្ធពលដ៏ធ្ងន់ធ្ងរបំផុតនៃព្យុះ
Sandy ក៏ស្ងើចសរសើរការខំប្រឹងប្រែបញ្ជាណែនាំប្រឆាំងនឹងព្យុះរបស់
ប្រធានាធិបតី Obama ដែរទោះបីលោក Christie ដែលគាំទ្រលោក Romney។ បណ្ដាការវាយតំលៃខាងលើអាចជាកត្តាមួយរួមចំណែកជះឥទ្ធពលទៅលើ
ការជ្រើសរើសរបស់អ្នកបោះឆ្នោតអាមេរិកផងដែរ៕