(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋាភិបាល Venezuela បានទទួលស្គាល់ថា៖ ប្រធានា
ធិបតីប្រទេសនេះ លោក Hugo Chavez ដែលជាប់ឆ្នោតជាថ្មីម្តងទៀត នឹងមិនអាច
ដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាលកំណត់ នាថ្ងៃទី ១០ មករា នៅ
រដ្ឋសភា Venezuela ដោយសារមូលហេតុសុខភាព។ ព័ត៌មាននេះត្រូវ បាននាំចេញ ក្នុងលិខិតមួយរបស់អនុប្រធានាធិបតី Venezuela លោក Nicolas Maduro និងត្រូវ
បានប្រធានរដ្ឋសភា Venezuela លោក Diosdado Cabello ប្រកាស ក្នុងសម័យប្រជុំ
ប្រចាំខែរបស់រដ្ឋសភានៃប្រទេសនេះ។ តាមមាត្រា លេខ ២៣១ របស់រដ្ឋធម្មនុញ្ញ
Venezuela ថា៖ ប្រធានាធិបតី Chavez នឹងធ្វើ សច្ចាប្រនិធានទទួលដំណែងចំពោះ
មុខតុលាការកំពូល ក្រោយពីថ្ងៃទី ១០ មករា៕