លោកNguyen Phu Trong អគ្គលេខា នៃគណៈកម្មាធិការម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្សវៀតណាម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា (CPP) (រូបថត៖ VOV) |
សារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើសារលិខិតជូនសម្តេច ហ៊ុនសែន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសួរសុខទុក្ខ និងចែករំលែកផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងសារលិខិតនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ដល់ការថែរក្សា នូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។ សម្តេច តេជោហ៊ុនសែន បានកោតសរសើរចំពោះ វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
នៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី ២២ ខែមេសា ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោកម៉មប៊ុនហេងនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកម្ពុជាម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៩០០ គ្រឿងនិងម៉ាស់ជាង ២ លានម៉ាស់ផងដែរ៕