ប្រធានគណៈបក្សប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី ប្រកាសនឹងវិលត្រឡប់មកប្រទេសវិញ

Chia sẻ
(VOVWORLD) - នេះមិនមែនជាលើកដំបូងទេ ដែល លោកសម រង្ស៊ីប្រកាសវិលត្រឡប់មកប្រទេសវិញក្រោយពីលោកចាកចេញ ពីកម្ពុជាហើយរស់នៅនិរទេសខ្លួននៅឯបរទេស។

តាមរយៈទំព័រ facebook ជាផ្លូវការរបស់ខ្លួន នៅថ្ងៃទី២០ កញ្ញា លោក សម រង្ស៊ី មេដឹកនាំនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដែលកំពុង រស់នៅនិរទេសខ្លួននៅឯបរទេស បានប្រកាសថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ។ នេះមិនមែនជាលើកដំបូងទេ ដែល លោកសម រង្ស៊ីប្រកាសវិលត្រឡប់មកប្រទេសវិញក្រោយពីលោកចាកចេញ ពីកម្ពុជាហើយរស់នៅនិរទេសខ្លួននៅឯបរទេស។

គួរជម្រាបបន្ថែមទៀតថា លោក សម រង្ស៊ី ធ្លាប់បានប្រកាសវិលមក ប្រទេសវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែផែនការនេះត្រូវបានខកខាន៕

ប្រតិកម្មទៅវិញ