លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN) |
ថ្លែងមតិនៅទីនេះ ប្រធានគណៈចាត់តាំងមជ្ឈឹម លោកស្រី Truong Thi Mai បានជូនពរឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលចំនួន ២៨ រូប ដែលទើបបានបក្ស រដ្ឋ និងប្រជាជនជឿជាក់ប្រគល់ភារកិច្ចតំណាងវៀតណាមនៅឯបរទេស ហើយនេះក៏ជាការតែងតាំងឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលនៃអាណត្តិមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។ ប្រធានគណៈចាត់តាំងមជ្ឈឹមបានជូនពរឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលទាំងអស់ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចនិងការទទួលខុសត្រូវ ក្នុងពេលបំពេញការងារ។ ដោយសង្កត់ធ្ងន់ថា សកម្មភាពការទូតកំពុងប្រព្រឹត្តទៅក្នុងល្បឿនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងវៀតណាមជាមួយបណ្តាប្រទេសដទៃទៀតកំពុងពង្រីកឥតឈប់ឈរលើវិស័យជាច្រើន ប្រធានគណៈចាត់តាំងមជ្ឈឹមលោកស្រី Truong Thi Mai បានស្នើថា ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល ប្រធានតំណាងទីភ្នាក់ងារវៀតណាមនៅឯបរទេស ត្រូវជំរុញយ៉ាងខ្លាំងនូវតួនាទីជាអ្នកត្រួសត្រាយផ្លូវ នៅក្នុងកិច្ចការបរទេស ការកៀរគរធនធានខាងក្រៅ ជាពិសេសការតភ្ជាប់និងការកៀរគរជនរួមជាតិវៀតណាមជាង ៥ លាននាក់នៅបរទេស ដើម្បីសម្របខ្លួនទៅក្នុងបរិយាកាសប្រទេសម្ចាស់ផ្ទះ ជំនះការលំបាកបណ្តាលមកពីជំងឺកូវីដ -១៩ និងរួមចំណែកបន្ថែមទៀតដល់ដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕