ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ទៅជូនពរបុណ្យអេស្ទ័រទីសំណាក់នៃអេវ៉ែក Phan Thiet

Chia sẻ
(VOVWORLD) - នៅទីនេះ លោក Tran Thanh Man បានជូនពរលោក Toma Nguyen Van Tram ដែលជាអេវ៉ែកគ្រប់គ្រងប៉ាវ៉ាស់ Phan Thiet ក៏ដូចជាបណ្ដាបុព្វជិតនិង ជូនរួមជាតិកាតូលិកគ្រប់រូបក្នុងតំបន់ជួបតែសេចក្ដីសុខចម្រូងចម្រើន ហើយ ទទួលអំណរបុណ្យអេស្ទ័រប្រកបដោយសុខដមរមនីនិងសុភមង្គល។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ទៅជូនពរបុណ្យអេស្ទ័រទីសំណាក់នៃអេវ៉ែក Phan Thiet - ảnh 1 លោក Tran Thanh Man មកជូនពរបុណ្យអេស្ទ័រនៅទីសំណាក់នៃអេវ៉ែក Phan Thiet (រូបថត៖ VOV)

  នារសៀលថ្ងៃទី២០ ខែមេសា លោក Tran Thanh Man ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរួមជាមួយក្រុមការងារនិងថ្នាក់ដឹកនាំខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម បានទៅសួរសុខទុក្ខ និងជូនពរបុណ្យ អេស្ទ័រ (Easter) នៅទីស្នាក់នៅនសអេវ៉ែក Phan Thiet។

        នៅទីនេះ លោក Tran Thanh Man បានជូនពរលោក Toma Nguyen Van Tram ដែលជាអេវ៉ែកគ្រប់គ្រងប៉ាវ៉ាស់ Phan Thiet ក៏ដូចជាបណ្ដាបុព្វជិតនិង ជូនរួមជាតិកាតូលិកគ្រប់រូបក្នុងតំបន់ជួបតែសេចក្ដីសុខចម្រូងចម្រើន ហើយ ទទួលអំណរបុណ្យអេស្ទ័រប្រកបដោយសុខដមរមនីនិងសុភមង្គល។

        លោក Tran Thanh Man បានកត់សម្គាល់នូវការរួមវិភាគទានយ៉ាងសកម្ម របស់ជនរួមជាតិកាតូលិកខេត្ត Binh Thuan ចំពោះការអភិវឌ្ឍនៃប្រទេសជាតិ នាពេលកន្លងទៅ ដោយបានសាមគ្គីគ្នាចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡង ប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ធានាសន្តិសុខសង្គមនិងកាត់បន្ថយភាពក្រីក្រ។

        លោកប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក៏បាន ជឿជាក់ថា ក្នុងឋានៈរបស់ខ្លួន អេវ៉ែក Toma Nguyen Van Tram នឹងបន្តចលនា អោយបណ្ដាបុព្វជិតនិងជនរួមជាតិកាតូលិកនានាក្នុងតំបន់ អនុវត្តន៍អោយបាន ល្អនូវគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ រួមដៃកសាងផែនមហាសាមគ្គី ជាតិទាំងមូល រួមចំណែកអភិវឌ្ឍន៍ស្រុកកំណើតនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ