|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមទៅជូនពរឆ្នាំថ្មីអ្នកមុខអ្នកការនៃសមាគមពុទ្ធសាសនាវៀតណាម |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ នាព្រឹកថ្ងៃទី១៣ កុម្ភះ
នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញ
ទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ចំពោះព្រះតេជគុណ Thich Pho Tue ប្រធាន
សមាគមពុទ្ធសាសនាវៀតណាម និងបណ្ដាអ្នកមុខ អ្នកការនៃសមាគមពុទ្ធសា
សនាវៀតណាម។
ប្រសិទ្ធិពរព្រះតេជគុណ Thich Pho Tue អ្នកមុខ អ្នកការនៃសមាគុមពុទ្ធសា
សនាវៀតណាម និងពុទ្ធបរិស័ទក្នុងទូទាំងប្រទេស ទទួលឆ្នាំថ្មី១ប្រកបដោយល្អ
ប្រសើ លោកប្រធាន Nguyen Thien Nhan មានគោលបំណងថា៖ ព្រះតេជគុណ
Thich Pho Tue បន្តដឹកនាំសមាគមពុទ្ធសាសនាវៀតណាម រួមដំណើរជាមួយប្រ
ទេសជាតិ សម្រេចគោលដៅ ក្នុង៥ឆ្នាំ អាណត្តិ ២០១៦-២០២០ ធ្វើអោយវៀត
ណាមក្លាយទៅជាប្រទេសឧស្សាហកម្ម១ អភិវឌ្ឍន៍ ប្រជាជនសម្បូរធូធារ ប្រ
ទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ អរិយធម៌ និងសុភមង្គល៕