ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារចលនាមហាជន លោកស្រី Truong Thi Mai ចុះសាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលនៅព្រះសហគមន៍កាតូលិក Thanh Hoa

Chia sẻ

(VOVWORLD) - នៅទីនេះ លោកស្រី Truong Thi Mai បានអះអាងថា រាល់ សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងមក មានការ រួមវិភាគទានរបស់បណ្ដាអង្គការសាសនានិយាយរួមនិងបងប្អូនសាសនិក កាតូលិកនិយាយដោយឡែក ដែលក្នុងនោះមានព្រះសហគមន៍កាតូលិក Thanh Hoa។ 

ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារចលនាមហាជន លោកស្រី Truong Thi Mai ចុះសាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលនៅព្រះសហគមន៍កាតូលិក Thanh Hoa - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារចលនាមហាជន លោកស្រី Truong Thi Mai អញ្ជើញចុះសាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលនៅព្រះសហគមន៍កាតូលិកនៅស្រុក Quang Xuong ខេត្ត Thanh Hoa។ (រូបថត៖ TTXVN) 

នាថ្ងៃទី២១ ខែធ្នូ ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារ ចលនាមហាជន លោកស្រី Truong Thi Mai និងក្រុមការងារ បានអញ្ជើញចុះសាក សួរសុខទុក្ខ ជូនពរអេវ៉ែក Nguyen Duc Cuong ប្រធានគណៈកម្មាធិការ យុត្តិធម៌និងសន្តិភាពចំណុះក្រុមប្រឹក្សាអេវ៉ែកវៀតណាម និងបណ្ដាបូជាចារ្យ មន្ត្រីសង្ឃកាតូលិក និងបងប្អូនសាសនិក កាតូលិកនៅព្រះសហគមន៍កាតូលិក Thanh Hoa។ នៅទីនេះ លោកស្រី Truong Thi Mai បានអះអាងថា រាល់ សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងមក មានការ រួមវិភាគទានរបស់បណ្ដាអង្គការសាសនានិយាយរួមនិងបងប្អូនសាសនិក កាតូលិកនិយាយដោយឡែក ដែលក្នុងនោះមានព្រះសហគមន៍កាតូលិក Thanh Hoa។ លោកស្រីជឿជាក់ថា អេវ៉ែក Nguyen Duc Cuong និងបណ្ដាមន្ត្រី សង្ឃកាតូលិក នឹងបន្តលើកទឹកចិត្តសាសនិកជន ពង្រីកស្នាដៃដែលខ្លួន សម្រេចបាន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ហើយរួមចំណែកជាច្រើនថែមទៀតដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ទាំងមូលនិងខេត្ត Thanh Hoa ផងដែរ។

        រីឯខ្លួនវិញ អេវ៉ែក Nguyen Duc Cuong បានឲ្យដឹងថា នឹងបន្តលើក ទឹកចិត្តបងប្អូនសាសនិក ជន គោរពតាមគោលជំហរ គោលនយោបាយ របស់បក្ស និងច្បាប់របស់រដ្ឋ រួមចំណែកកសាងស្រុកកំណើតនិងប្រទេស ជាតិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ