|
ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន) |
(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនរបស់ចិន នាយប់ថ្ងៃទី
១២ ខែធ្នូ អនុរដ្ឋមន្ត្រីការបរទេស ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅ
ឯបរទេស លោក Vu Hong Nam បានមានជំនួបសន្ទនាជាមួយដំណាងសហគមន៍ជន
វៀតណាម នៅម៉ាកាវ(ចិន)។ នៅទីនេះ លោក Vu Hong Nam បានអះអាងថា៖ បក្ស
រដ្ឋ និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះសហគមន៍ជនវៀតណាម នៅឯបរទេស និយាយរួម និងសហគមន៍ជនវៀតណាមនៅ
ម៉ាកាវនិយាយដោយឡែក និងចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែក
មួយមិនអាចកាត់ផ្តាច់ចេញបានឡើយ។ អនុរដ្ឋមន្ត្រី លោក Vu Hong Nam វាយតំលៃ
ខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅម៉ាកាវ ចំពោះបុព្វ
ហេតុកសាងប្រទេសជាតិ ក្នុងរយៈពេលកន្លងទៅ និងមានគោលបំណងថាបងប្អូន
ប្រជាជននៅទីនេះ បន្តអនុវត្តល្អគោលការណ៍ គោលនយោបាយ និងច្បាប់របស់ប្រ
ទេសសាមី ខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង រួមគ្នាសាមគ្គីភាព ធ្វើ
មានសំរាប់គ្រួសារ ស្រុកកំណើតនិងប្រទេសជាតិវៀតណាម៕