លោកប្រធានកូរ៉េខាងជើង Kim Jong-un គោរពលាប្រជាជនខេត្ត Lang Son ដែលមកជូនដំណើរ |
ជូនដំណើរលោកប្រធាន Kim Jong-un នៅស្ថានីយ៍រថភ្លើង Dong Dang នៃខេត្ត Lang Son មានវត្តមានលោក Vo Van Thong ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម ថ្នាក់ដឹកនាំការិយាល័យរដ្ឋាភិបាលនិងក្រសួង ស្ថាប័នមជ្ឈិមមួយចំនួននិងខេត្ត Lang Son រួមទាំងប្រជាជនច្រើនកុះករផងដែរ។
លោកប្រធាន Kim Jong-un បានអញ្ជើញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ ក៏ដូចជាប្រជាជនវៀតណាម ដែលបានទទួលបដិសញ្ឋារកិច្ចដ៏កក់ក្តៅនិងមិត្តភាពបំផុតចំពោះរូបលោកប្រធានផ្ទាល់និងគណៈប្រតិភូ៕