នៅទីនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់និងទទួលស្គាល់ចំពោះរាល់លទ្ធផលដែលខេត្ត ទទួលបាននាពេលកន្លងទៅ ព្រមទាំងស្នើថា នាពេលខាងមុខ ប្រជាជនទូទាំងខេត្ត គប្បីបន្តការខិតខំប្រឹងប្រែងថែមទៀត កសាងទីប្រជុំជនសុខសន្តិភាពនិងសម្បូរធូរធា។ ក្នុងឱកាសនោះប្រធាន គណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញប្រគល់វត្ថុអនុស្សាវរីយ៍ដល់ភូមិ Dong Moi រួមទាំងអំណោយ ចំនួន ៥០ចំណែក សម្រាប់សិស្សក្រីក្រនៅស្រុក Cao Phong ខេត្ត Hoa Binh ផងដែរ៕