នៅទីនេះ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ជា ពិសេសដល់កិច្ចការបរទេស ហើយកំណត់នេះជាកត្តាសំខាន់ក្នុងដំណើរការ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិដោយចីរភាព។ លោកស្រី Truong Thi Mai បានស្នើឲ្យក្រសួងការបរទេស និងស្ថាប័នតំណាងវៀត ណាមប្រចាំឯបរទេស ត្រូវ ការសហការជាមួយគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម សំដៅបង្កើនប្រសិទ្ធ ភាពក្នុងការអនុវត្តភារកិច្ចនានាដូចជា៖ គាំពារប្រជាពលរដ្ឋ ឃោសនាអំពីគោល នយោបាយ ច្បាប់របស់រដ្ឋទៅកាន់អាណិកជនវៀតណាមនៅឯបរទេស ចលនា ជនវៀតណាមសាមគ្គីគ្នា ថែរក្សាភាសាវៀតណាមនិងអត្តសញ្ញាណជាតិ រួមវិភាគ ទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាមី តាមនោះរួម ចំណែកលើកស្ទួយឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕