ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីអេហ្ស៊ីប

Chia sẻ
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអេហ្ស៊ីបចាប់ពីថ្ងៃទី១៥ដល់ ថ្ងៃទី១៧វិច្ឆិកា នាថ្ងៃទី១៦វិច្ឆិកាលោក Hoang Binh Quan

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីអេហ្ស៊ីប - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh
Quan ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីអេហ្ស៊ីប


(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអេហ្ស៊ីបចាប់ពីថ្ងៃទី១៥ដល់ ថ្ងៃទី
១៧វិច្ឆិកា នាថ្ងៃទី១៦វិច្ឆិកាលោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និងជាប្រ
ធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានអញ្ជើញ ជួបសម្តែងការគួរសមនា
យករដ្ឋមន្ត្រីអេហ្ស៊ីប លោក Sherif Ismail ។ នៅក្នុង ជំនួបនេះ  នាយករដ្ឋមន្ត្រីអេហ្ស៊ីប
លោក Sherif Ismailមានបំណងថា ប្រ ទេសទាំងពីរជម្រុញថែមទៀតរាល់សក្តានុភាព
សហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យប្រេង
ឧស្ម័ន​ទេសចរណ៍ និងកសិកម្ម។ នាយករដ្ឋមន្ត្រីអេហ្ស៊ីប បានឯកភាពខ្ពស់ចំពោះ
សំណើររបស់ លោក Hoang Binh Quan ស្តីអំពីរាល់ដំណោះស្រាយ សំដៅបង្កើនប្រសិទ្ធិ ភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ។ ស្តីពីបញ្ហាដោះស្រាយជំលោះក្នុងតំបន់ក៏ដូចជាអន្តរជាតិ ក្នុងនោះ មានបញ្ហាសមុទ្រ
ខាងកើត ភាគីទាំងពីរសុទ្ធតែចាត់ទុកថា ត្រូវដោះស្រាយ បញ្ហាដោយសន្តិវិធីឈរ
លើមូលដ្ឋានច្បាប់អន្តរជាតិនិងធានាផលប្រយោជន៍ សមស្របរបស់ភាគីនានា៕

ប្រតិកម្មទៅវិញ