ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមអញ្ជើញជួបធ្វើការជាមួយក្រុម បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកអំពីបញ្ហាប្រឈមនៅពេលដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០ - ២០២១ ចាប់ពីខែមករាឆ្នាំ ២០២០ ខាងមុខ។
ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមអញ្ជើញជួបធ្វើការជាមួយក្រុម បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy និងប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម លោក Nguyen Van Binh (រូបថតៈ TTXVN)

នាថ្ងៃទី ៩ ខែវច្ឆិកា ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម លោក Nguyen Van Binh បានជួបធ្វើការជាមួយកម្មាភិបាលស្នូលនៃ ក្រុមបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងតំណាងស្ថាប័នអមអង្គការសហប្រជាជាតិ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកអំពីបញ្ហាប្រ ឈមនៅពេលដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០ - ២០២១ ចាប់ពីខែមករាឆ្នាំ ២០២០ ខាងមុខ ។

ជាការឆ្លើយតប ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម លោក Nguyen Van Binh បានអះអាងថាសមិទ្ធិផលដ៏ធំបំផុតរបស់វៀតណាមក្នុងឆ្នាំ២០១៩គឺ រក្សាស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច ទោះបីជាស្ថានភាពពិភពលោក និងទីផ្សារសេដ្ឋកិច្ចមានការប្រែប្រួលក៏ដោយ។ ទន្ទឹមនឹងនេះ វៀតណាមចាំចាច់ត្រូវផ្លាស់ប្ដូរថ្មីថែមទៀត ក្នុងការគ្រប់គ្រងរដ្ឋ ដើម្បីសមស្របនឹងសេដ្ឋកិច្ចទីផ្សារ ក៏ដូចជាបង្កល្ខណៈងាយស្រួល ដើម្បីសេដ្ឋកិច្ចឯកជនក្លាយទៅជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ