ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២២ មករា នៅទីក្រុងហាណូយ
 ប្រធានគណៈកម្មការ សេដ្ឋកិច្ចមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម
 លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយក្រុមការងារនៃក្រសួង
ពាណិជ្ជកម្មអាមេរិកដឹកនាំដោយអនុរដ្ឋមន្ត្រី លោក  Stefan M.Selig ដែលកំពុងមានដំណើទស្សនកិច្ចនៅវៀតណាម។

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក - ảnh 1
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក (Image: kinhtetrunguong.gov.vn)

(VOVworld) – នារសៀលថ្ងៃទី ២២ មករា នៅទីក្រុងហាណូយ ប្រធានគណៈកម្មការ សេដ្ឋកិច្ចមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Vuong Dinh Hue បានទទួលជួប សន្ទនាជាមួយក្រុមការងារនៃក្រសួងពាណិជ្ជកម្មអាមេរិកដឹកនាំដោយអនុរដ្ឋមន្ត្រី
លោក  Stefan M.Selig ដែលកំពុងមានដំណើទស្សនកិច្ចនៅវៀតណាម។ ក្នុងពិធី
ទទួលជួបសន្ទនានេះ លោក Vuong Dinh Hue បានស្នើរឲ្យអាមេរិកយកចិត្តទុកដាក់
ជួយឧបត្ថម្ភវៀតណាមឆ្លៀតចូលទីផ្សារអាមេរិកជាពិសេសលើវិស័យតម្បាញកាត់ដេរ
និងស្បែកជើង។ ទន្ទឹមនឹងនោះ លោក Vuong Dinh Hue ក៏បានស្នើរឲ្យលោកអនុរដ្ឋមន្ត្រី
ក្រសួងពាណិជ្ជកម្មអាមេរិកជំរុញរដ្ឋាភិបាលអាមេរិកទទួលស្គាល់វៀតណាមជា
ប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ។ ថ្នាក់ដឹកនាំទាំង ២ រូបនេះបាន
សម្តែងគោលបំណងថា៖ ការចរចារស្តីអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)
រវាងប្រទេសទាំង ២ នឹងបញ្ចប់យ៉ាងឆាប់ៗ ហើយជឿជាក់ ថា៖ កិច្ចព្រមព្រៀង TPP នឹងនាំទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងអាមេរិកអភិវឌ្ឍន៍ឲ្យ
បានខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ